Friday, February 24, 2017

ដោនឡូតវីដេអូពីក្នុង YouTube បានយ៉ាងងាយស្រួលលើ iPhone របស់អ្នក (មានវីដេអូ)

ប្រភពមកពី : Cambo-report

កាលពីមួយរយៈមុនយើង​ធ្លាប់​បាន​លើក​យក​នូវ​កម្មវិធី​មួយ សំរាប់​ទាញ​យក​វីដេអូក្នុង YouTube មក​បង្ហាញ​ដល់​អ្នក​ទាំង​អស់​គ្នា​ម្ដង​រួចម​ក​ហើយ។ ដោយ​កម្មវិធី​មួយ​នោះ​វា​មាន​ភាព​រញ៉េរញ៉ៃ​បន្ដិច​នៅ​ពេល​ដែល​អ្នក​ចង់​ទាញ​យក​វីដេអូពី YouTube ម្ដងៗនោះ អញ្ចឹងហើយនៅពេលនេះ​ដែរ​ទើប​ខ្ញុំ​ចង់​បង្ហាញ​អ្នក​ទាំង​អស់​គ្នា ពី​របៀបតំឡើង និងប្រើប្រាស់កម្មវិធីមួយនេះវិញម្ដង។

កម្មវិធីមួយនេះមានឈ្មោះថា YouTube++ ដែលវាមានរចនាបថ​ និងការប្រើប្រាស់នោះ គឺដូចទៅ​នឹង​កម្មវិធី YouTube ធម្មតាដែរ ប៉ុន្តែគ្រាន់តែវាមានមុខងារច្រើនជាងកម្មវិធី YouTube ធម្មតាតែប៉ុណ្ណោះ។
នេះជាមុខងាររបស់កម្មវិធី YouTube++
  • អាចទាញយកវីដេអូ YouTube ទុកលើទូរស័ព្ទរបស់អ្នកបាន
  • ទោះជាអ្នកចាក់សោរទូរស័ព្ទក៏ដោយក៏អ្នកនៅតែអាចស្ដាប់ចំរៀងបាន
  • មិនមានវីដេអូ Ads
  • ចាក់បទចំរៀងម្ដងទៀតដោយស្វ័យប្រវត្តិ
  • និងមានមុខងារផ្សេងៗទៀត
សម្រាប់កម្មវិធី YouTube++ នេះកាលពីមុនគឺយើងអាចដំឡើងបានតែនៅលើឧបករណ៍ iOS ណាដែល​បាន jailbreak រួចរាល់ហើយតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះវិញខ្ញុំនឹងណែនាំអ្នក​ពីរបៀប​តំឡើង​វា​លើ​ឧបករណ៍​ iOS របស់អ្នកដោយមិនចាំបាច់ jailbreak នោះទេ។
1. ប្រសិនបើអ្នកមានកម្មវិធី YouTube ត្រូវលុបវាចោលជាមុនសិន
2. ទាញយកកម្មវិធី YouTube++.IPA តាមកុំព្យូទ័ររបស់អ្នក ដោយ ចុចទីនេះ
3. រួចទាញយកកម្មវិធី Cydia Impactor សំរាប់កុំព្យូទ័រដោយ ចុចទីនេះ
4. ភ្ជាប់ទូរស័ព្ទរបស់អ្នកកុំព្យូទ័ររួចបើក កម្មវិធី Cydia Impactor
5. បន្ទាប់មកត្រូវអូសយកកម្មវិធី YouTube++.ipa ដាក់លើកម្មវិធី Cydia Impactor ដែលបានបើកនោះ



6. កម្មវិធី Cydia Impactor នឹងតម្រូវអោយអ្នកវាយបញ្ចូលនូវ Apple ID និងលេខសំងាត់របស់អ្នក


7. នៅពេលដែលវាយបញ្ចូលរួចរាល់ហើយ សូមរង់ចាំមួយភ្លែត ដើម្បីអោយវា​ដំឡើង​លើស្មាត​ហ្វូន​របស់​អ្នក,​ នោះអ្នកនឹងឃើញ កម្មវិធី YouTube នៅលើ Home Screen របស់អ្នក
8. បន្ទាប់មកទៀត សូមចូលទៅកាន់ Setting-> General-> Profiles (“Device Management” or “Profiles & Device Management”)
9. រួចរកមើល profile ដែលមាន Apple ID របស់អ្នក ហើយបើកវា បន្ទាប់មកត្រូវចុចប៊ូតុង Trust

***បញ្ជាក់៖ កម្មវិធី YouTube++ នេះ អ្នកអាចប្រើប្រាស់បានតែ មួយសប្ដាហ៍តែប៉ុណ្ណោះ ដូច្នេះដើម្បី​ប្រើប្រាស់​​វាបានទៀត អ្នកត្រូវដំឡើងវាសាជាថ្មី។
អ្នកអាច​ប្រើប្រាស់ និងស្វែងយល់ពីមុខងារលើកម្មវិធី YouTube++ នេះបានហើយ។ សំរាប់អ្នក​ដែល​ធ្លាប់​បាន​ប្រើ​ប្រាស់ រីក៏បានដំឡើងដោយជោកជ័យ និងគិតថាវាល្អ អាច​ចែក​រំលែក​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​បាន​។ ចំពោះប្រិយមិត្តមួយចំនួនដែលមានចម្ងល់ត្រង់​ចំណុចណាមួយនោះ​អាច​សួរ​បាន​ដោយ​បញ្ចេញ​​ម​តិ​នៅខាងក្រោមនេះ។
Videos:

No comments:

Post a Comment